ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសបន្តពន្យាការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧ម៉ឺនដុល្លារ និង ២១ម៉ឺនដុល្លារ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ ក្នុងគោលដៅសង្គ្រោះវិស័យអចលនទ្រព្យ។


ក្រសួងបានបន្ថែមថា ការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។
អត្ថបទ៖ កណ្ដាល

