វិលត្រឡប់មកវិញ ចុងសប្ដាហ៍នេះ ពានរង្វាន់លីគយុវជន អាយុ១៦ និង១៨ឆ្នាំ Cambodian Youth League ឆ្នាំ២០២៥-២៦ នៅថ្ងៃអាទិត្យ ទី២៥ មករានេះ សារព័ត៌មានត្រយង នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតទាំង ២គូ ដោយយុវជន អាយុ១៨ឆ្នាំ ដំណើរការពេលព្រឹក ៨:០០នាទី និងយុវជន អាយុ១៦ឆ្នាំពេលរសៀល ម៉ោង ៣:៣០នាទី។


- ថ្ងៃទី២៥ មករា ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក៖ យុវជន អាយុ១៨ឆ្នាំ វិសាខា ប្រកួតជាមួយ យុវជន អាយុ១៨ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ

- ថ្ងៃទី២៥ មករា ២០២៦ វេលាម៉ោង ៣:៣០នាទីព្រឹក៖ យុវជន អាយុ១៦ឆ្នាំ វិសាខា ប្រកួតជាមួយ យុវជន អាយុ១៦ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ

ត្រឹមជុំទី២ សប្ដាហ៍ទី១៤ ក្រុមបាល់ទាត់យុវជនវិសាខា អាយុក្រោម១៦ឆ្នាំ និង ១៨ឆ្នាំ បន្តកាន់កាប់កំពូលតារាង ដូចគ្នា ក្នុងពានរង្វាន់លីគយុវជន អាយុ១៦ និង១៨ឆ្នាំ Cambodian Youth League ឆ្នាំ២០២៥-២៦។
តារាងចំណាត់ថ្នាក់ Cambodian Youth League ឆ្នាំ២០២៥-២៦ ត្រឹមសប្ដាហ៍ទី១៤៖


ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕



