ពានរង្វាន់លីគយុវជនកម្ពុជា Cambodian Youth League រដូវកាលឆ្នាំ២០២៥-២៦ រកឃើញម្ចាស់ជើងឯកហើយ ដោយក្រុមយុវជនអាយុក្រោម ១៦ និងយុវជនអាយុក្រោម១៨ឆ្នាំ ទាំងពីរឈុតរបស់វិសាខា គ្រងជើងឯកទាំងពីរឈុត ក្រោយឆ្លងកាត់ការប្រកួតអស់១៨សប្តាហ៍។

សម្រាប់ក្រុមយុវជនអាយុក្រោម១៦ឆ្នាំវិសាខា បានចំណាយពេលប្រកួតលើទីលានសរុបចំនួន១៨ប្រកួត ក្នុងមានតែ១ប្រកួតប៉ុណ្ណោះដែលចាញ់ ក្រៅពីនោះឈ្នះ១៦ប្រកួត និងស្មើ១មានចំនួន៤៩ពិន្ទុ ក្នុងដៃ ខណៈក្រុមយុវជនភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេខ២មាន៤០ពិន្ទុ។

អត្ថបទពាក់ព័ន្ធ៖ Youth League ​៖ U16 វិសាខា គ្រងជើង​ឯក​មុន​ចប់​រដូវកាល ទោះ​សល់​២ប្រកួតទៀត​ក៏ដោយ!

ចំពោះក្រុមយុវជនអាយុក្រោម១៨ឆ្នាំវិសាខា ក៏បានចំណាយពេលលើទីលានចំនួន១៨ប្រកួតដូចគ្នាដែរ ក្នុងនោះមាន១៦ប្រកួតដែលវិសាខា យកឈ្នះលើគូប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មានចំនួន៤៩ពិន្ទុក្នុងដៃ ស្របពេលលេខ២គឺក្រុមកងយោធពលខេមរភូមិន្ទ មានចំនួន៤៣ពិន្ទុ។

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី កងយោធពេលខេមភូមិន្ទ បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវ​បាន​ចាប់ផ្ដើមកាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជប់ទៅវិញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ ខណៈពិធីបិទបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

Share.