
ជម្រើសជើងឯកលីគកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ បានបញ្ជប់កាប្រកួតវគ្គសន្សំពិន្ទុនូវសប្តាហ៍ទី២១ហើយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅក្នុងនោះឃើញថាក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយនៅរក្សាកៅអីកំពូលតារាង ស្របពេលក្រុមនៅខេត្តសៀមរាប អង្គរថាយហ្គឺរ ឡើងមកលេខ៣។

នេះជាលទ្ធផលការប្រកួតសប្តាហ៍ទី២១
តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី២១

សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ខាងមុខ ខណៈក្រុមជាសមាជិកទាំង១១ ត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់ប្រចាំរដូវកាល៕

