មួយ​រយៈ​ពេល​កន្លង​មក​នេះ​​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​២០២១ ពិសេស​បេក្ខនារី​ជយលាភី​ចំណាត់​ថ្នាក់​លេខ​១​កញ្ញា​ ងិន ម៉ារ៉ាឌី​ ហាក់​ជួប​ព្យុះ​ភ្លៀង​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​មួយ​ចំនួន​ដោយ​លើក​ហេតុផល​មួយ​ចំនួន​មក​រិះគន់​ម្ចាស់​ជយលាភី​រូប​នេះ​។ យ៉ាង​ណា​មិញ​អ្នក​គាំទ្រ​មួយ​ចំនួន​ ដែល​ជា​អ្នក​ស្រលាញ់​ចូល​ចិត្ត​និង​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​និង​សេចក្ដី​សម្រេច​របស់​គណៈ​កម្មការ​ប្រកួត​បាន​លើក​ឡើង​យក​ករណី​របស់​បវរកញ្ញា​​ចក្រវាឡ​ប្រទេស​ចាម៉ៃកា​មក​តបត​ចំពោះ​អ្នក​រិះគន់​វិញ​​។

សូមចុច​អាន​ ងិន ម៉ារ៉ាឌី៖ តស៊ូមតិបញ្ឃប់​ការ​រេីស​អេីង​អ្នកស្រលាញ់​ភេទ​ដូច​គ្នា​ជាប់​ជា​បវរកញ្ញាចក្រវាឡ

យោង​តាម​ក្រុម​ (Group) ​អ្នក​គាំទ្រ​បវរកញ្ញា​ចក្រវាឡ​កម្ពុជា​បាន​ធ្វើ​ការ​ផុស​ប្រៀប​ធៀបលើក​យក​ករណី​បវរកញ្ញា​ប្រទេស​ចាម៉ៃកា ដែល​ទើប​តែ​រក​ឃើញ​ម្ចាស់​មកុដ​របស់​ខ្លួន​ឃើញ​កាល​ពីថ្ងៃ​៣១ ​ខែ​តុលា ​ឆ្នាំ​២០២១​ កន្លងមក​នេះ​ថា​ «Jamaica 🇯🇲 : ថ្ងៃនេះប្រទេស Jamaica (ចាម៉ៃកា)​បានរកឃើញម្ចាស់មកុដហើយសម្រាប់ MISS UNIVERSE 2021 ។

ក្រឡេកមើលកម្ពស់នាងគឺមានកម្ពស់ទាប ប៉ុន្តែ​ប្រជាជន​ចាម៉ៃ​កា​មួយចំនួនធំមានការយល់ដឹងខ្ពស់ មានសីលធម៌ក្នុងខ្លួន ប្រជាជន Jamaica Fan pageant គេបានប្រើសតិច្រើនជាងអារម្មណ៍ ដោយគេមិនវាយប្រហារលើបរវកញ្ញាគេឡើយ តែគេចូលរួមគ្នាជាធ្លុងមកលើកទឹកចិត្ត គាំទ្របរវកញ្ញាគេយ៉ាងសកម្ម។»

ការលើក​ឡើង​ខាង​លើ​នេះ​គឺជា​ការ​តបត​ចំពោះ​មតិ​រិះគន់​ខ្លាំងៗ​ទៅ​លើ​បវរកញ្ញា​ចក្រវាឡ​លេខ​១ ឆ្នាំ​២០២១ ដែល​មាន​កម្ពស់​ទាប​ប៉ុន្តែ​ប្រជាជន​ប្រទេស​នេះ​មិន​ត្រឹម​តែ​មិន​រិះគន់​តែ​លើក​ទឹក​ចិត្ត​ព្រោះ​កញ្ញា​គឺជា​មុខ​មាត់​ប្រទេស​ ជា​ក្ដី​សង្ឃឹម​ក្នុង​ការប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​។

គួរ​ដឹង​ថា​មតិ​លើក​ឡើង​ខាង​លើ​នេះ​ ទទួល​បា​ន​ការ​គាំទ្រ​យ៉ាង​ច្រើនពី​សំណាក់​អ្នក​គាំទ្រ​ដែល​យល់​ស្រប​ចំពោះ​លទ្ធផល​ប្រកួត​ប្រជែង​សម្រស់​ ក៏​ដូច​​ជា​បេក្ខនារី​ ងិន ម៉ារ៉ាឌី តំណាង​កម្ពុជា​ទៅ​ប្រកួត​ប្រជែង​នៅ​ប្រទេស​អ៊ីស្រាអែលនាខែ​ធ្នូ​ខាង​មុខ​នេះ​៕

Telegram-Troryorng
Share.