ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។



ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីមានអាជីវកមួយចំនួន បានរេីពីទីតាំងលក់ដូរចាស់ និងលក់លើទ្រូងផ្លូវមុន្នីរ៉េត ព្រមទាំងផ្លូវសាធារណៈជុំវិញផ្សារដើមគរ បណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សុវត្ថិភាព និងចរាចរណ៍។


ដើម្បីរក្សារបៀបរៀបរយ សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌដង្កោ បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ហើយសូមជ្រើសរើសទីតាំងលក់ដូរនៅក្នុងផ្សារ ឬកន្លែងដែលមានការអនុញ្ញាត និងស្មគ្រចិត្តចូលលក់ ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ និងភាពស្អាតក្នុងមូលដ្ឋាន។
អត្ថបទ៖ តាតុងសែនជ័យ

