ភ្នំពេញ៖ អាជីវករបានរំលោភយកចិញ្ចើមផ្លូវនិងដងផ្លូវសាធារណៈតាំងទំនិញលក់ដូព្រោងព្រាតធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ ផ្លូវរួមតូចបង្កការកកស្ទះចរាចរណ៍ និងបាត់បង់សោភ័ណ្ឌភាពទីក្រុង។

ជាក់ស្ដែងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ២០២៦ កំណាត់ផ្លូវ៣៧១ស្ថិតក្នុងមូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ ចិញ្ចើមផ្លូវនិងដងផ្លូវ ត្រូវបានអាជីវករយកធ្វើជាកន្លែងលក់ដូរយ៉ាងអណាធិប្បតេយ្យ មិនខ្វល់ពីផលប៉ះពាល់ដល់ផ្លូវសាធារណៈដែលបង្កអោយមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនិងប្រឈមថ្នាក់ចរាចរណ៍។

ប្រជាពលរដ្ឋស្នើរសុំដល់អាជ្ញាធរខណ្ឌដង្កោមានវិធានការចំពោះអាជីវករយកផ្លូវសាធារណៈដាក់តាំងទំនិញលក់នេះផង ដើម្បីរំដោះចិញ្ចើមផ្លូវនិងផ្លូវសាធារណៈ បញ្ជៀសការកក់ស្ទះចរាចរណ៍នឹងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។

ដើម្បីទីក្រុងនិងដងផ្លូវមានសោភ័ស្អាត សូមបងប្អូនដែលបើកបរកុំឈប់ចត អាជីវករលក់ដូរចូលរួមជាមួយអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ សុំកុំយកចិញ្ចើមផ្លូវនិងដងផ្លូវ ឈប់រឺម៉ក ឬដាក់តុ គ្រែ ឆ័ត្រ តាំងទំនិញលក់ដូរ ដែលបង្កផលប៉ះពាល់អ្នកប្រើប្រាស់ផ្លូវ និងធ្វើអោយបាត់បង់សោភ័ណ្ឌភាពទីក្រុង៕

Share.