ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦ បានរកឃើញជើងខ្លាំង៨ក្រុម ឡើងទៅវគ្គ១៦ក្រុមចុងក្រោយគឺក្រុមបាល់ទាត់ Bayern Munich, Arsenal, Liverpool, Tottenham Hotspur, Barcelona, Chelsea, Sporting CP និង Manchester City ក្រោយឆ្លងវគ្គជម្រុះសន្សំពិន្ទុអស់៨សប្តាហ៍។
រូបមន្តរបស់ UCL៖
- លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
- លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
- លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។

លទ្ធផលសប្តាហ៍ទី៨៖

៨ក្រុមកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ និង១៦ក្រុមស្ថិតនៅវគ្គជម្រុះដើម្បីប្រជែងកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ៖

ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំងលើកនេះ ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕
