ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៦ ចាប់ដំណើរការវគ្គ១៦ក្រុមចុងក្រោយជើងទី១ហើយហើយ កាលពីថ្ងៃទី២១ ខែមករា កន្លងទៅក្នុងនោះឃើញថាមានកីឡាករវ័យចាស់ជាងគេចំនួន១១រូប កំពុងមានឈ្មោះក្នុងបញ្ជីកីឡាករតាមបណ្តាលក្រុមនិងក្លិប នៃពានរង្វាន់ប្រចាំឆ្នាំមួយនេះ។

ថ្ងៃនេះសារព័ត៌មានត្រយង សូមជម្រាបជូនឈ្មោះកីឡាករចាស់ទាំង១១រូបនោះដូចតទៅ៖

  • ទី១) កីឡាករ កាំង​ សេន របស់អាយអេសអាយ ដង្កោសែនជ័យ មានវ័យ៤២ឆ្នាំ
  • ទី២) កីឡាករ គង់ សាវង្ស របស់ណាហ្គាវើលដ៍ មានវ័យ៤១ឆ្នាំ
  • ទី៣) កីឡាករ គួច សុកុម្ភះ របស់ណាហ្គាវើលដ៍ មានវ័យ ៣៩ឆ្នាំ
  • ទី៤) កីឡាករ ជឿន ចក់ របស់បាត់ដំបងយូណៃធីត មានវ័យ៣៨ឆ្នាំ
  • ទី៥) កីឡាករ គួច ដានី របស់គិរីវង់សុខសែន មានវ័យ៣៦ឆ្នាំ
  • ទី៦) កីឡាករ រ៉េស​​​​​ រ៉ាវី របស់ភ្នំពេញកហ្គាឡាក់ស៊ី មានវ័យ៣៦ឆ្នាំ
  • ទី៧) កីឡាករ មីហ្ស៊ូណូ ហ៊ីការ៉ុ របស់កងយោធពលខេមរភូមិន្ទ មានវ័យ៣៥ឆ្នាំ
  • ទី៨) កីឡាករ ថោង​ ដា របស់កងយោធពលខេមរភូមិន្ទ មានវ័យ៣៥ឆ្នាំ
  • ទី៩) កីឡាករ សាន ឧសភា របស់ណាហ្គាវើលដ៍ មានវ័យ៣៥ឆ្នាំ
  • ទី១០) កីឡាករ Minagawa Yusuke ជនជាតិជប៉ុន របស់ណាហ្គាវើលដ៍ មានវ័យ៣៥ឆ្នាំ
  • ទី១១) កីឡាករ ប៊ីន ចន្ថាជារី របស់ឡាយហ្វខេត្តព្រះសីហនុ មានវ័យ៣៥ឆ្នាំ

លទ្ធផលការប្រកួត ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

លទ្ធផលការប្រកួត ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦

សូមជម្រាបថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២១​ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវ​ឱ្យ​ក្រុមទាំង១៦ ​​ប្រកួត​ប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។

ក្រុមទាំង១៦ ដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ដោយគិត​ពី​វគ្គ​១៦ក្រុម ដល់​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈវគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ធ្វើ​តែ​​មួយ​ជើងទេ នៅ​ទឹក​ដី​កណ្តាល។

​សូមរំឭកថា ក្រុម​មន្ទីរ អយក ខេត្តកំពង់​ចាម ​ម្ចាស់​ជើង​ឯក​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយ​​យក​ឈ្នះក្លិបបាល់ទាត់ឡាយ​អ៊ិនឃីង ខេត្តសៀម​រាប ២-១ នៅ​វគ្គផ្ដាច់ព្រ័ត្រ ក្នុង​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២១ ធ្នូ ២០២៥។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ វិសាខា បានចំនួន៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.