កំពង់ធំ៖ កម្លាំងចម្រុះ ចុះពិនិត្យ និងបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅតំបន់មាត់បឹងទន្លេឆ្មារ ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងប្រតិបត្តការណ៍នេះ កម្លាំងសមត្ថកិច្ចបានរកឃើញរបាំងសាច់អួនក្រឡាញឹកមួយរបាំង ប្រវែងជាង ៣០០ ម៉ែត្រ ហើយបានកាប់បំផ្លាញចោលនៅនឹងកន្លែង ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀត។
បើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ទោ សោម ស៊ុន បទល្មើសនេសាទនៅតាមតំបន់ទឹកភាគច្រើនមានការថយចុះ ប៉ុន្តែនៅតែមានប្រជានេសាទមួយចំនួន បន្តលួចប្រើឧបករណ៍ខុសច្បាប់ ដែលប៉ះពាល់ដល់ធនធានមច្ឆជាតិ។
លោកបានបញ្ជាក់ថា កងកម្លាំងចម្រុះនឹងបន្តចុះត្រួតពិនិត្យជាបន្តបន្ទាប់ ខណៈដែលអាជ្ញាធរពាក់ព័ន្ធក៏នឹងបន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹង អំពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ផងដែរ។


