នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ សមាគមកីឡាបាល់ទះវិសាខា បានប្រកាសនាំចូលអ្នកលើកបាល់ជនជាតិហ្វីលីពីន ម្នាក់ត្រៀមសម្រាប់ការប្រកួតពានសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ ខាងមុខនេះ ។

កីឡាករ Ave Joshua Retamar សញ្ជាតិហ្វីលីពីន បច្ចប្បន្នមានវ័យ ២៥ឆ្នាំ និងមានកម្ពស់ ១,៨២ ម៉ែត្រ ជាដៃលើកបាល់ថ្មីរបស់វិសាខា ខណៈពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤នេះ រូបគេនឹងមានវត្តមានទីលានបាល់ទះ ពហុកីឡដ្ឋានជាតិ រាធានីភ្នំពេញ។

កីឡាករ Ave Joshua Retamar ជាដៃលើបាល់របស់ក្រុមជម្រើសជាតិហ្វីលីពីន និងជាមិត្តរួមក្រុមជាមួយកីឡាករ Bryan Bagunas ធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិហ្វីលីពីន តាំងពីឆ្នាំ២០១៩ រហូតឆ្នាំ២០២១ ដោយកាលពីឆ្នាំ២០១៩ កីឡាករ Ave Joshua Retamar បានរួមចំណែកជួយក្រុមជម្រើសជាតិហ្វីលីពីន ឈ្នះមេដាយប្រាក់លើប្រភេទកីឡាបាល់ទះ វិញ្ញាសាផ្នែកបុរស ក្នុងសាល នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២១ ដែលប្រទេសហ្វីលីពីន ជាម្ចាស់ផ្ទះផ្ទាល់។

បើនិយាយពីក្លិបអាជីពដែលរូបគេចូលរួមដំបូងនោះគឺក្រុម Sta. Elena Ball Hammers នៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។ ក្រោយមករូបគេបន្តទៅចូលរួមជាក្រុមខ្លាំង Cignal HD Spikers នៅឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន ខណៈអំឡុងពេល៣ឆ្នាំ រូបគេជួយក្រុមកំពូលនៅហ្វីលីពីនមួយនោះ ឈ្នះពានក្នុងស្រុក Spikers’ Turf Invitational Conference ២លើកថែមទៀតផង នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ៕



