ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានធ្វើដំណើរទោដល់ប្រទេសសិង្ហបុរីហើយ ដើម្បីត្រៀមខ្លួន ក្នុងការប្រកួត ជាមួយ Lion City Sailors FC នៃពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2024/25 វគ្គចែកពូល B នាថ្ងៃទី៥ កុម្ភ: ក្នុងកីឡដ្ឋាន Jalan Besar ម៉ោង ៧:៣០នាទីយប់។

ដោយឡែកសម្រាប់ការប្រកួតចុងក្រោយ នៅក្នុងពូល A វិញនឹងចាប់នៅល្ងាចថ្ងៃទី៤ កុម្ភ:នេះ មានចំនួន៣គូ ចាប់ផ្ដើមនៅម៉ោង ៧:៣០នាទីយប់។
- Selangor FC (ម៉ាឡេស៊ី) ប្រកួតជាមួយ BG Pathum United (ថៃ) នៅកីឡដ្ឋាន Petaling Jaya
- Cong An Ha Noi FC (វៀតណាម) ប្រកួតជាមួយ Tampines Rovers FC (សិង្ហបុរី) នៅកីឡដ្ឋាន Hàng Đẫy
- Buriram United (ថៃ) ប្រកួតជាមួយ Dynamic Herb Cebu FC (ហ្វីលីពីន) នៅកីឡដ្ឋាន Chang Arena
សម្រាប់លទ្ធផល និងកម្មវិធីប្រកួតរបស់ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B កន្លងមករួមមាន៖
- ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-០ ព្រះខ័នរាជស្វាយរៀង
- ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ Johor Darul Ta’zim FC
- ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ជួប ព្រះខ័នរាជស្វាយរៀង
ងាកមកជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទល់នឹងក្រុម Bangkok United FC របស់ថៃ ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៩ ខែមករាកនុំ្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ត្រូវបានលើកពេល។
ឆ្លងកាត់ ៣ប្រកួតរួចមក ក្នុងពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ព្រះខ័នរាជស្វារៀង ឈរនៅចំណាត់ថ្នាក់លេខ៣ ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ។

សូមបញ្ជាក់ថា សម្រាប់រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹងមានឈ្មោះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship (Shopee Cup 2024/25) ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់២ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកតំបន់អាស៊ាន ASEAN Club Championship នេះធ្លាប់រៀបចំឡើង២លើកមក ដោយក្នុងឆ្នាំ២០០៣ ជើងឯកបានទៅក្រុម East Bengal របស់ឥណ្ឌា ក្រោយយកឈ្នះក្រុម BEC Tero Sasana របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយឆ្នាំ២០០៥ ជើងឯកបានទៅក្រុម Tampines Rovers របស់សិង្ហបុរី ក្រោយយកឈ្នះលើក្រុម Pahang FA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៤-២ នៅទីក្រុងបានដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ៕

