ភ្នំពេញក្រោន សមាគម​កីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បឹងកេត ឡាយ​អ៊ិនឃីង ខេត្តសៀមរាប វិសាខា និងភ្នំពេញហ្គាឡាក់ស៊ី នឹង​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ ១៦ក្រុម​ជើង​ទី២ ពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ វគ្គ១៦ចុងក្រោយ នារសៀល​ថ្ងៃទី៤ កុម្ភ: ២០២៦។

កម្មវិធីប្រកួត​ជើងទី២ និងលទ្ធផលការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ថ្ងៃទី២១ មករា ២០២៦

  • ភ្នំពេញក្រោន ប្រកួតជាមួយ សមាគម​កីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ កីឡដ្ឋានភ្នំពេញក្រោន (លទ្ធផលជើងទិ១ ៣-០)
  • បឹងកេត ប្រកួត​ជាមួយ ឡាយអ៊ិនឃីង ខេត្តសៀមរាប ពហុកីឡដ្ឋានជាតិ (លទ្ធផល​ជើង​ទី១ ៩-០)
  • វិសាខា ប្រកួត​ជាមួយ ភ្នំពេញហ្គាឡាក់ស៊ី កីឡដ្ឋាន​វិសាខា (លទ្ធផល​ជើង​ទី១ ១៣-០)

​ដោយ​ឡែក​សម្រាប់​ ព្រះខ័នរាជស្វាយរៀង ប្រកួត​ជាមួយ បាត់ដំបង​យូណៃធីត នឹង​ត្រូវ​លើក​ពេល​ដោយ​សារ​តែ ស្វាយរៀង ត្រូវ​មាន​ភារកិច្ច​ប្រកួត​ពាន​រង្វាន់​ Shopee Cup ២០២៥-២៦ នៅ​ទឹក​ដី​ប្រទេ​សសិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦ សម្រាប់​លទ្ឌផល​ជើង​ទី១ រវាង​ក្រុម​ទាំង​២ ព្រះខ័នរាជស្វាយរៀង ៥-២ លើក​ក្រុមបាត់ដំបង​យូណៃធីត។

លទ្ធផលការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ថ្ងៃទី២៨ មករា ២០២៦

  • គិរីវង់សុខសែនជ័យ ២-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ
  • ខេត្តកំពង់ចាម ០-៤ កយោធពលខេមរភូមិន្ទ ទីលានវិទ្យាល័យព្រះសីហនុ
  • អឹមអូអាយកំពង់ដេវ៉ា ២-៣ អាយអេសអាយដង្កោសែនជ័យ នៅកីឡដ្ឋានវិសាខា
  • ឡាយហ្វខេត្តព្រះសីហនុ ១-០ ណាហ្គាវើលដ៍ នៅកីឡដ្ឋាឡាយហ្វខេត្តព្រះសីហនុ

សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២១​ ខែមករា គ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវ​ឱ្យ​ក្រុមទាំង១៦ ​​ប្រកួត​ប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ចំនួនក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ពីវគ្គ​១៦ក្រុម ដល់​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈវគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ធ្វើ​តែ​​មួយ​ជើងទេ នៅទឹកដីកណ្តាល។

​សូមរំឭកថា ក្រុម​មន្ទីរ អយក ខេត្តកំពង់​ចាម ​ម្ចាស់​ជើង​ឯក​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយ​​យក​ឈ្នះក្លិបបាល់ទាត់ឡាយ​អ៊ិនឃីង ខេត្តសៀម​រាប ២-១ នៅ​វគ្គផ្ដាច់ព្រ័ត្រ ក្នុង​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២១ ធ្នូ ២០២៥។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.