អបអរសាទរ ដល់ក្លិបបាល់ទាត់វិសាខា បឹងកេត និង ភ្នំពេញក្រោន ដែលបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយមុនគេ នៃការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៩ ថ្នាក់ជាតិ ឆ្នាំ២០២៥/២៦។

លទ្ធផលការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ៖
- ភ្នំពេញក្រោន ១០-០ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ (សរុបទាំង២ ជើង ១៣-០)
- បឹងកេត ១-០ ឡាយអ៊ិនឃីង ខេត្តសៀមរាប (សរុបទាំង២ ជើង ១៣-០)
- វិសាខា ៩-០ ភ្នំពេញហ្គាឡាក់ស៊ី (សរុបទាំង២ ជើង ២២-០)


ដោយឡែកសម្រាប់ ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ បាត់ដំបងយូណៃធីត នឹងត្រូវលើកពេលដោយសារតែ ស្វាយរៀង ត្រូវមានភារកិច្ចប្រកួតពានរង្វាន់ Shopee Cup ២០២៥-២៦ នៅទឹកដីប្រទេសសិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦ សម្រាប់លទ្ឌផលជើងទី១ រវាងក្រុមទាំង២ ព្រះខ័នរាជស្វាយរៀង ៥-២ លើកក្រុមបាត់ដំបងយូណៃធីត។
លទ្ធផលការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ថ្ងៃទី២៨ មករា ២០២៦៖
- គិរីវង់សុខសែនជ័យ ២-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ
- ខេត្តកំពង់ចាម ០-៤ កយោធពលខេមរភូមិន្ទ ទីលានវិទ្យាល័យព្រះសីហនុ
- អឹមអូអាយកំពង់ដេវ៉ា ២-៣ អាយអេសអាយដង្កោសែនជ័យ នៅកីឡដ្ឋានវិសាខា
- ឡាយហ្វខេត្តព្រះសីហនុ ១-០ ណាហ្គាវើលដ៍ នៅកីឡដ្ឋាឡាយហ្វខេត្តព្រះសីហនុ

សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២១ ខែមករា គ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ចំនួនក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ពីវគ្គ១៦ក្រុម ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រ គឺធ្វើតែមួយជើងទេ នៅទឹកដីកណ្តាល។
សូមរំឭកថា ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ធ្នូ ២០២៥។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕


