កីឡាករ Minagawa Yusuke ជនជាតិជប៉ុន ខ្សែប្រយុទ្ធ របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ឈ្នះពានកីឡាករល្អប្រចាំខែមករា ឆ្នាំ២០២៦ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦។

Minagawa Yusuke គឺជាកីឡាករទី៦ ដែលឈ្នះពានកីឡាករល្អប្រចាំខែមករានេះ បន្ទាប់ពីកីឡាករចំនួន ៥រូបទៀត គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៥ ស្របពេលកីឡាករចុងក្រោយ គឺ អ៊ុក សុវណ្ណ ខ្សែការពារឆ្នើមរបស់ក្លិបបាល់ទាត់វិសាខា ឈ្នះពានកីឡាករល្អប្រចាំខែវិច្ឆិកា។
មុនឈ្នះងាជាកីឡាករល្អប្រចាំខែមករា ម្ចាស់អាវលេខ៩ រូបនេះ អាចរកបាន ១២គ្រាប់ ក្នុងនាមជាអ្នកលេងនៅតំបន់ប្រយុទ្ធ ព្រមទាំងអាចបញ្ចូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ជូលទីបាន ៣លើក ថែមទៀតផងក្នុងចំណោមការបង្ហាញខ្លួននៅលីគកំពូលកម្ពុជា ១៧សប្តាហ៍កន្លងទៅ។
មកស្គាល់កីឡាករដែលឈ្នះពានប្រចាំខែ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២៥មក៖
ទី១) កីឡាករ KWAME PEPRAH ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយ ឈ្នះពានកីឡាករល្អប្រចាំខែសីហា ២០២៥

ទី២) កីឡាករ Maksym Priadum ខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន ឈ្នះពានកីឡាករល្អប្រចាំខែកញ្ញា ឆ្នាំ២០២៥

ទី៣) កីឡាករ សុខ គ្រី សូហ្វាន ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់អង្គរ ឈ្នះពានកីឡាករល្អប្រចាំខែតុលា ឆ្នាំ២០២៥

ទី៤) កីឡាករ អ៊ុក សុវណ្ណ ខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខា ឈ្នះពានកីឡាករល្អប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

ទី៥) កីឡាករ កើត ពេជ្រ ខ្សែបម្រើរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ឈ្នះពានកីឡាករល្អប្រចាំខែធ្នូ ឆ្នាំ២០២៥

ទី៦) កីឡាករ Minagawa Yusuke ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ឈ្នះពានកីឡាករល្អប្រចាំខែមករា ឆ្នាំ២០២៦៕


