ក្រុមបាល់ទាត់ Arsenal បានទម្លាក់ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលទាំង២ជើង ៤-២ ស្របពេល Man City យកឈ្នះ Newcastle លទ្ធផល២ជើង ៥-១ ឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ 2025–26 EFL Cup។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ 2025–26 EFL Cup៖

ជើងទី១៖ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ Chelsea ២-៣ Arsenal កីឡដ្ឋាន Stamford Bridge
ជើងទី២៖ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ Arsenal ១-០ Chelsea កីឡដ្ឋាន Emirates Stadium

ជើងទី១៖ ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ Newcastle ០-២ Man City កីឡដ្ឋាន St James’ Park
ជើងទី២៖ ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ Man City ៣-១ Newcastle កីឡដ្ឋាន Etihad Stadium

វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ 2025–26 EFL Cup រវាង Arsenal ទល់នឹង Man City នឹងធ្វើនៅកីឡដ្ឋាន Wembley Stadium ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

គួរដឹងថាពានរង្វាន់ EFL Cup ឬ Carabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ១០លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២, ២០២៣-២៤) ខណ: Man City ឈ្នះ៨លើក៕


Share.