ក្រុមជម្រើសជាតិហ្វូតសាលឥណ្ឌូណេស៊ី បាន​ទម្លាក់ ​ជប៉ុន​ក្រុម​ម្ចាស់​ជើង​ឯក ៤សម័យកាល​ ឡើង​ទៅ​ជួបជើង​ខ្លាំង ដែល​ជាម្ចាស់​ជើង​ឯក​ ១៣សម័យ​កាល អ៊ីរ៉ង់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯក​អាស៊ី AFC Futsal Asian Cup 2026 នៅ​ទឹក​ដី​របសខ្លួន។

សម្រាប់​ដំណើរ​មក​កាន់​វគ្គផ្ដាច់ព្រ័ត្រនេះ គឺ​ជារឿង​ដ៏គួរ​ឱ្យភ្ញាក់​ផ្អើម​មួយ​សម្រាប់​អ្នកគាំទ្រ ដែល​ឥណ្ឌូណេស៊ី បាន​ដើរទៅមុខ​យ៉ាង​លឿន ក្នុង​វស័យ​បាល់ទាត់​ហ្វូត​សាល​នេះ។

និយាយ​ពី​ការប្រកួត​កន្លង​មក​នៅជុំផ្ដាច់ព្រ័ត្រ ក្នុង​ពូល ឥណ្ឌូណេស៊ី ឈរ​លេខ១ក្នុងពូល A ឈ្នះ២ប្រកួត ស្មើ១ ដោយ​ឈ្នះកូរ៉េខាងត្បូង ៥-០ ឈ្នះ កៀហ្ស៊ីស៊ីស្ថាន ៥-៣ នឹង​ស្មើ​ជាមួយ​ជើង​ខ្លាំងអ៊ីរ៉ង់។

ឈាន​ដល់​វគ្គ​៨ក្រុម ឥណ្ឌូណេស៊ី បាន​យក​ឈ្នះ​វៀតណាម ៣-២ បន្ត​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជួប​ជប៉ុន នឹង​យក​ឈ្នះក្នុលទ្ធផល ៥-៣ ឡើង​ទៅកាន់​វគ្គ​ផ្ដាច់​ព្រ័ត្រជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្ររបស់​ខ្លួន។

ដូច​នេះ ឥណ្ឌូណេស៊ី នឹង​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង ដែល​ជាម្ចាស់​ជើង​ឯក​ ១៣សម័យ​កាល អ៊ីរ៉ង់ នៅ​វគ្គផ្ដាច់ព្រ័ត្រ នា​ថ្ងៃទី៧ កុម្ភ: ២០២៦ ក្នុង​ទីលាន ​Indonesia Arena ទីក្រុម​ Jakarta ទឹក​ដី​ឥណ្ឌូណេស៊ី វេលាម៉ោង ៧:០០នាទីយប់។

សូម​រំលឹក​ថា ការប្រកួតពានរង្វាន់ AFC Futsal Asian Cup 2026 ​វគ្គជម្រុះ Qualifiers មាន ៣១ប្រទេស​ចូល​រួម មាន ៨ពូល ខណ:ប្រកួត ត្រូវ​បាន​ចាប់កាល​ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ​ជុំ​ផ្ដាច់ព្រ័ត ដែលធ្វើឡើង​ចាប់​ពី​ថ្ងៃទី២៧ ខែមករា រហូត​ដល់​ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៦ នៅ​ទឹក​ដីប្រទេស​ឥណ្ឌូណេស៊ី។

គួរ​បញ្ជាក់ថា ពានរង្វាន់ AFC Futsal Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៩ ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ខណ:​ក្រុម​ដែល​បាន​ឈ្នះ​ជើង​ឯក​ច្រើន​ជាងគេ គឺ អ៊ីរ៉ង់ ចំនួន ១៣លើក (១៩៩៩, ២០០០, ២០០១*, ២០០២, ២០០៣*, ២០០៤, ២០០៥, ២០០៧, ២០០៨, ២០១០, ២០១៦, ២០១៨, ២០២៤) ស្របពេល​ជប៉ុន ឈ្នះ ៤លើក (២០០៦, ២០១២, ១០១៤, ២០២២)៕

Share.