ភ្នំពេញ ៖ កម្លាំងអាជ្ញាធរសង្កាត់បឹងធំ និងសង្កាត់កំបូល អាជ្ញាធរខណ្ឌ ចុះធ្វើបរិស្ថាន សម្អាតកាប់ព្រៃតាមដងផ្លូវ ក្នុងមូលដ្ឋាន ភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។

តាមរដ្ឋបាលខណ្ឌបានឱ្យដឹងថា ដោយមានការដឹកនាំរបស់លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និងតាមផែនការចុះសម្អាតបរិស្ថានអនាម័យតាមដងផ្លូវក្នុងភូមិសាស្រ្ដខណ្ឌកំបូល រាជធានីភ្នំពេញ
គណៈអភិបាលខណ្ឌ និងលោកនាយករដ្ឋបាល បានដឹកនាំមន្រ្ដីរដ្ឋបាលខណ្ឌ និងក្រុមការងារសង្កាត់ និងភូមិពាក់ព័ន្ធ ចុះសម្អាតអនាម័យ បរិស្ថាន និងកាប់ឆ្ការព្រៃ នៅក្នុងភូមិសាស្រ្ដខណ្ឌកំបូល ។

ដោយមានដឹកនាំដោយលោក លឹម ចាន់ដាវុធ អភិបាលរងខណ្ឌ អាជ្ញាធរសង្កាត់បឹងធំ ចុះសម្អាតតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិបឹងធំទី២ និង សង្កាត់កំបូល ដឹកនាំដោយលោក លៀង សុផាត ប្រធានការិយាល័យអប់រំយុវជន នឹងកីឡា ចុះនៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ។

អាជ្ញាធរណែនាំផងដែរដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ឱ្យវេចខ្ចប់ទុកដាក់សំរាមទុកដាក់ឱ្យបានត្រឹមត្រូវ និងចូលរួមសហការថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា ៕

អត្ថបទ៖តាតុងសែនជ័យ

Share.