រតនគិរី ៖ ទឹកបឹងយក្សឡោមមានសភាពល្អក់ខុសពីសព្វមួយដង ក៏ដោយសារបាតុភូមិធម្មជាតិ តែបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចអញ្ជើញទៅទស្សនាបានជាធម្មតា គិតមកដល់រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ស្ថានភាពទឹកបឹងយក្ខឡោម មានសភាពល្អក់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ គិតមកដល់រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទឹកមិនទាន់ថ្លានៅឡើយទេ តែបងប្អូន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អញ្ជើញទៅលេងកម្សាន្តបានជាធម្មតា ។

តាមអាជ្ញាធរបានឱ្យដឹងថា ជាបាតុភូមិធម្មជាតិ បឹងយក្សឡោម កើតមានសភាពទឹកប្រែប្រួល ក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំម្តង ល្អក់តិច ល្អក់ខ្លាំង កើតឡើងមិនកំណត់ ហើយក៏ប្រែថ្លាទៅវិញ ហើយសភាពល្អក់លើកនេះ ត្រូវបានអាជ្ញាធរ មន្ត្រីជំនាញ បរិស្ថានបានចុះទៅពិនិត្យ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦កន្លងមកហើយ ពុំមានជាតិពុល ឬបញ្ហាប៉ះពាល់ដល់បរិស្ថានឡើយ ។

ទោះជាយ៉ាងណាក្តី ការប្រែប្រួលសភាពទឹកបឹងយក្សឡោម ជាបាតុភូមិធម្មជាតិ គ្មានអ្វីគួរឱ្យបារម្ភឡើយ រាល់ថ្ងៃមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អញ្ជើញទៅទស្សនាជាហូរហៀរ ខណៈដែលមានភូមិសាស្ត្រ បរិស្ថានស្អាត ។

អត្ថបទ៖ តាតុងសែនជ័យ

Share.