កំពង់ធំ៖ មន្ត្រីនគរបាលជាតិថ្មីចំនួន ១៣១ រូប នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានបញ្ជូនទៅចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី២០ លើកទី១ នៅ សាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ការបញ្ជូនមន្រ្តីនគរបាលថ្មីទាំង១៣១នេះ ក្រោមការសម្របសម្រួលដោយលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានផ្ដល់ការណែនាំ និងជួបសំណេះសំណាលដល់មន្ត្រីថ្មី មុនចូលវគ្គបណ្តុះបណ្តាល។ សូមបញ្ជាក់ថា មន្ត្រីនគរបាលថ្មីទាំង ១៣១ រូបនេះ ជាអ្នកដែលបានជាប់ជ័យលាភីក្នុងការជ្រើសរើសចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ប្រចាំឆ្នាំ២០២៥ ដើម្បីបំពេញការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ក្នុងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល អរគុណ ក៏បានអគុណដល់អាណាព្យាបាលគ្រប់ក្រុមគ្រួសារ ដែលអនុញ្ញាតឱ្យបុត្រាបុត្រី ចូលបម្រើការងារជាកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នាលោកក៏បានផ្ដល់ការណែនាំ និងលើកទឹកចិត្តឱ្យមន្ត្រីថ្មី គោរពវិន័យ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ត្រឡប់មកអនុវត្តការងារនៅអង្គភាពនីមួយៗ ដើម្បីរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ដោយឡែកប្អូនៗ ដែលពុំទាន់បានបញ្ជូនទៅបណ្តុះបណ្តាលនៅសាលានគរបាលជាតិ ត្រូវបន្តហ្វឹក
ហាត់នៅស្នងការដ្ឋាននគរបាលខេត្តបន្តទៀត៕

អត្ថបទ៖ កំពង់ធំ

