កណ្តាល ៖ គ្រឿងចក្រ អេស្កាវ៉ាទ័រចំនួន២គ្រឿង ខណៈដែលកំពុងជីកកាប់យកអាចម៌ដី ស្រាប់តែបាក់រណ្តៅ បណ្តាលឱ្យលិចកប់ក្នុងដី បាត់ខ្លួនមនុស្សម្នាក់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងកើតហេតុ ជារណ្តៅដីកំពុងធ្វើអាជីវកម្ម កាប់យកអាចម៌លក់ ហើយមុនកើតហេតុ ខណៈដែលគ្រឿងចក្រ អេស្កាវ៉ាទ័រចំនួន២គ្រឿងកំពុងកាប់ដី ស្រាប់តែបាក់រណ្តៅ លិចកប់បាត់អេស្កា២គ្រឿង លិចកប់បាត់ខ្លួនមនុស្សម្នាក់ ។ ក្រោយកើតហេតុ អាជ្ញាធរ សមត្ថកិច្ច កំពុងកកាយស្វែងរកជនរងគ្រោះ ៕

Share.