
ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលជាផ្លូវការហើយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅក្រោយឆ្លងកាត់ការប្រកួតអស់រយះពេល៨ថ្ងៃពេញ នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
តារាងចំណាត់ថ្នាក់ផ្នែកបុរស


នេះជាក្រុមចំនួន១៦ កក់កៅអីទៅវគ្គបន្ត
- ទី១ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
- ទី២ លោកតាឌីខេត្តព្រះវិហារ
- ទី៣ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
- ទី៤ ស្នងការដ្ឋាននគរបាលខេត្តត្បួងឃ្មុំ
- ទី៥ កងពលធំអន្តរាគមន៍លេខ៣
- ទី៦ ឬទ្ធិសែនខេត្តកំពង់ឆ្នាំង
- ទី៧ ក្លិបបញ្ជាការដ្ឋានអង្គរក្ស (A)
- ទី៨ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
- ទី៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ទី១០ ក្លិបបញ្ជាការដ្ឋានអង្គរក្ស (B)
- ទី១១ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
- ទី១២ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
- ទី១៣ សមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
- ទី១៤ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
- ទី១៥ សមាគមកីឡាបាល់ទះវិសាខា
- ទី១៦ ស្នងការដ្ឋាននគរបាលខេត្តកោះកុង
សូមបញ្ជាក់ថាសម្រាប់ក្រុម,ក្លិប និងសមាគមទាំង១៦ ដែលមានកៅអីទៅជុំបន្តនៃពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤នេះ នឹងត្រូវចាប់ឆ្នោតក្រុមប្រកួត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦សិន ទើបចាប់ផ្តើមប្រកួតជាផ្លូវការនៃវគ្គ១៦ក្រុម។
ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកុម្ភ: ដោយមាន៣២សមាគម-ក្លិប មកពី ២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់ផ្នែកនារី៕

