ពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League U16) រដូវកាលឆ្នាំ២០២៥-២៦ បានរកឃើញម្ចាស់ជើងឯកហើយ ដោយក្រុមយុវជនអាយុក្រោម ១៦ឆ្នាំវិសាខា គ្រងជើងឯក ក្រោយមានពិន្ទុដាច់គេនៃតារាងចំណាត់ថ្នាក់។

អត្ថបទពាក់ព័ន្ធ៖ Youth League៖ U16 និង U18វិសាខា គ្រងជើងឯកទាំងពីរឈុត នៃរដូវកាល២០២៥-២៦

សារព័ត៌មានត្រយង សូមបង្ហាញជូនពីម្ចាស់ពានឯកត្តជន និងម្ចាស់ជ័យលាភីនៃពានរង្វាន់លីគយុវជនកម្ពុជា (U16)

  • ជើងឯកបានលើក្រុមយុវជវិសាខា អាយុក្រោម១៦ឆ្នាំ
  • ជើងឯករង បានលើក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៦ឆ្នាំ
  • ចំណាត់ថ្នាក់លេខ៣ បានលើក្រុមយុវជនអង្គរថាយហ្គឺរ អាយុក្រោម១៦ឆ្នាំ
  • កីឡាករ ពៅ ពីមករា សមាជិករបស់វិសាខា ឈ្នះងាកីឡាករទាត់បញ្ចូលទីច្រើនជាងគេ
  • កីឡាករ មុត រក្សា សមាជិករបស់វិសាខា ឈ្នះងាជាអ្នកចាំទីល្អជាងគេ

កីឡាករ Amir Luca Antonio Tropeano សមាជិករបស់ភ្នំពេញក្រោន ឈ្នះងាជាកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍ 

  • លោក ទៀង ទីនី របស់វិសាខា ឈ្នះងាជាគ្រូបង្វឹកល្អជាងគេប្រចាំព្រឹត្តិការណ៍
  • ក្រុមសាលាបាល់ទាត់ជាតិ ជាក្រុមគោរពវិន័យជាងគេ

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី កងយោធពេលខេមភូមិន្ទ បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវ​បាន​ចាប់ផ្ដើមកាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជប់ទៅវិញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ ខណៈពិធីបិទបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

Share.