ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៦ បានបញ្ចប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយហើយ ក្នុងនោះឃើញថាក្រុមចំនួន៨ បានកក់កៅអីទៅវគ្គ៨ក្រុមចុងក្រោយ ដោយក្រុមណាហ្គាវើលដ៍ ត្រៀមប៉ះក្រុមជើងឯក៣សម័យកាលវិសាខា និងជើងឯករងឆ្នាំចាស់ស្វាយរៀង ត្រៀមជួបក្រុមគិរីវង់សុខសែនជ័យ សម្រាប់វគ្គ៨ក្រុម ខាងមុខ។

ចំពោះក្រុមដែលបានកក់កៅអីទៅវគ្គ៨ក្រុមរួមមាន៖
- ទី១) ក្រុមកងយោធពលខេមរភូមិន្ទ

- ទី២) ក្រុមបឹងកេត

- ទី៣) ក្រុមគិរីវង់សុខសែនជ័យ

- ទី៤) ព្រះខ័នរាជស្វាយរៀង

- ទី៥) ក្រុមណាហ្គាវើលដ៍

- ទី៦) ក្រុមវិសាខា

- ទី៧) អាយអេសអាយ ដង្កោសែនជ័យ

- ទី៨) ក្រុមភ្នំពេញក្រោន


កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយទាំងពីរជើង

សូមជម្រាបថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។

ក្រុមទាំង១៦ ដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ដោយគិតពីវគ្គ១៦ក្រុម ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រ គឺធ្វើតែមួយជើងទេ នៅទឹកដីកណ្តាល។
សូមរំឭកថា ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ធ្នូ ២០២៥។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ វិសាខា បានចំនួន៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

