ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានរក​ឃើញ​ក្រុម​ដែល​ត្រូវ​កកកៅអី​វគ្គ​១៦ក្រុម​ចុង​ក្រោយ​រួច​រាល់​សម្រាប​វិញ្ញាសាបាល់ទះបុរស ស្រប​ពេល​ការប្រកួត​វិញ្ញានារី ក៏​នឹង​ចាប់​ផ្ដើម នៅ​ថ្ងៃទិ២១ កុម្ភ: នឹះ នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ក្រុមខ្លាំងចំនួន១៦ កក់កៅអីទៅវគ្គ ១៦ក្រុម៖

  • ទី១ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
  • ទី២ លោកតាឌីខេត្តព្រះវិហារ
  • ទី៣ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
  • ទី៤ ស្នងការដ្ឋាននគរបាលខេត្តត្បួងឃ្មុំ
  • ទី៥ កងពលធំអន្តរាគមន៍លេខ៣
  • ទី៦ ឬទ្ធិសែនខេត្តកំពង់ឆ្នាំង
  • ទី៧ ក្លិបបញ្ជាការដ្ឋានអង្គរក្ស (A)
  • ទី៨ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
  • ទី៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  • ទី១០ ក្លិបបញ្ជាការដ្ឋានអង្គរក្ស (B)
  • ទី១១ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
  • ទី១២ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
  • ទី១៣ សមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
  • ទី១៤ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
  • ទី១៥ សមាគមកីឡាបាល់ទះវិសាខា
  • ទី១៦ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

សមសភាព ៨សមាគម-ក្លិប សម្រាប់​ផ្នែកនារី

  • Maha Jak
  • សមាគមបាល់ទះក្រសួងមហាផ្ទៃ
  • ស្នងការ ន.ប រាជធានីភ្នំពេញ
  • CIA First Intl School
  • មន្ទីរអបរំ ខេត្តកណ្ដាល
  • ក្លិបបាល់ទះអកសមុទ្រ
  • មន្ទីរអបរំ រាជធានីភ្នំពេញ
  • មន្ទីរអបរំ ខេត្តពោធិ៍សាត់

សម្រាប់​កម្មវិធីប្រកួត​ ចាប់​ផ្ដើម​ពី​ថ្ងៃសៅរ៍ ទី២១ កុម្ភ: ២០២៦នេះ៖

សម្រាប់ក្រុម ក្លិប និងសមាគមទាំង១៦ ដែលមានកៅអីទៅជុំបន្តនៃពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤នេះ នឹងត្រូវចាប់ឆ្នោតក្រុមប្រកួត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦សិន ទើបចាប់ផ្តើមប្រកួតជាផ្លូវការនៃវគ្គ១៦ក្រុម។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានចាប់ផ្តើមប្រកួត​កាល​ពី​ថ្ងៃទី៧ ខែកុម្ភ: ដោយមាន ៣២សមាគម-ក្លិប មក​ពី ២៥រាជ​ធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់​ផ្នែកនារី៕

Share.