កំពង់ចាម៖ ពលរដ្ឋ ក្រុមអ្នកឆ្លៀតឱកាសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ឆក់ត្រី ត្រូវបានមន្ទីរជលផលខេត្តកំពង់ចាម ចុះទីបង្ក្រាប យកបានឧបករណ៍ឆក់ តែមនុស្សរត់គេចខ្លួន កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅបឹងធំ ក្នុងភូមិសាស្ត្រឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមមន្ត្រីជំនាញបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយណ៍ ជុំវិញសភាពការណ៍ បទល្មើសនេសាទ ដោយមានមនុស្សមួយចំនួនគាត់រកត្រីដោយប្រើឧបករណ៍ឆក់ ទើបកម្លាំងមន្ត្រីជំនាញជលផលខេត្តកំពង់ចាម ចុះទៅបង្ក្រាប តែក្រុមអ្នកឆក់រត់គេចខ្លួនបាត់អស់ បន្សល់ទុកឧបករណ៍។

ប្រជាពលរដ្ឋបានសាទរចំពោះកម្លាំងមន្ត្រីជំនាញដែលចុះបង្ក្រាបជនមួយចំនួនតូច រកត្រី នេសាទត្រី ដោយប្រើឧបករណ៍ឆក់ខុសច្បាប់ ដែរនាំឱ្យហិនហោចផលពូជន៍ត្រី។
អត្ថបទ៖ តាតុងសែនជ័យ

