កំពង់ស្ពឺ៖ រោងមង្គលការមួយកន្លែង ខណៈដែលកំពុងរៀបចំពិធីចូលរោងទៅហើយ ស្រាប់តែភ្លៀង ខ្យល់ កន្ត្រាក់ បក់បោក បណ្តាលឱ្យប៉ើងបាក់រលំខ្ទេចខ្ទីអស់ ខូចខាតទាំងសម្ភារៈ និងផ្ទះចំនួន៤ខ្នងផ្សេងទៀត រងខូចខាតដំបូល កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា នៅក្នុងភូមិខាងលើ មានរៀបចំពិធីមង្គលការ ការរៀបចំ សង់រោង តុបតែង រួចទៅហើយ នឹងពិធីចូលរោងជ័យក៏ចាប់ផ្តើមផងដែរ ស្រាប់តែភ្លៀង ខ្យល់កន្ត្រាក់ បក់បោក បណ្តាលឱ្យប៉ើងបាក់រលំរោងខ្ទេចខ្ទីអស់ ខូចខាតសម្ភារៈ អស់ទាំងម្ហូប ក្នុងពេលនោះដែរក៏មានផ្ទះចំនួន៤ខ្នង រងខូចខាតរបើកដំបូល។

ក្នុងហេតុការណ៍គ្រោះធម្មជាតិនោះដែរ ខូចខាតតែសម្ភារៈ ពុំបង្កឱ្យអ្នកណារងរបួសឡើយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.