កំពង់ស្ពឺ ៖ សំណង់រោង តូបលក់ដូរ មាននៅជាប់ផ្លូវរថភ្លើង នៅក្រោមខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ ប្រឈមហានិភ័យ គ្រោះថ្នាក់ផ្សេងៗ ក្នុងភូមិព្រៃទទឹង ឃុំ ព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋបាលស្រុកគងពិសី ចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើចេញ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។




តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា រាល់សំណង់ តូប រោងលក់ដូរ នៅជាប់នឹងផ្លូវរថភ្លើង នៅក្រោមខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ ប្រឈមហានិភ័យ គ្រោះថ្នាក់ផ្សេងៗ ត្រូវបានរដ្ឋបាលស្រុក ចុះពិនិត្យ រៀបចំ អប់រំណែនាំកាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ម្តងហើយ ហើយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលស្រុក បន្តចុះពិនិត្យ រៀបចំសណ្តាប់ធ្នាប់ រុះរើសំណង់ រោង តូប ដែលសាងសង់រំលោភលើចំណីផ្លូវសាធារណៈ និងអប់រំណែនាំដល់ម្ចាស់ដី ម្ចាស់ទីតាំងដែលពាក់ព័ន្ធ ឱ្យរុះរើចេញ។






អត្ថបទ៖ តាតុងសែនជ័យ

