កីឡាករ សុះ ស៊ូហាណា សមាជិករបស់ក្រុមណាហ្គាវើលដ៍ អាចរក​បាន​គ្រាប់ជាលើកដំបូង ក្នុង​ជំនួប​ស្មើជាមួយកំពូលតារាងក្រុមព្រះខ័ន​រាជស្វាយរៀង នៅ​សប្ដាហ៍ទី២៤ (Top 6) នៅ​លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ។

អត្ថបទពាក់ព័ន្ធ៖ ២២ប្រកួត នៅ CPL ព្រះខ័នរាជស្វាយរៀង ទើបស្មើជាលើកដំបូង ជាមួយណាហ្គាវើលដ៍

កីឡាករ សុះ ស៊ូហាណា មានឱកាសប្តូរចូលនៅនាទី៦១ ជំនួសពីកីឡារកីឡាករ គី រីណា។ នៅនាទីទី៨៩ ទើបរូបគេអាចរកបាន១គ្រាប់ ជួយឱ្យណាហ្គាវើលដ៍ ស្មើព្រះខ័នរាជស្វាយរៀង និងទទួលបាន១ពិន្ទុបន្ថែមទៀត កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។

គិតត្រឹមសប្តាហ៍ទី២៤ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ នៃតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា ក្នុងតំបន់ពិសេស (Top 6) ឆ្លងកាត់២២ប្រកួត ឈ្នះ១០ ស្មើ៦ និងចាញ់៦ មានចំនួន៣៦ពិន្ទុក្នុងដៃ។

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី២៤

សូមជម្រាបថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ខាងមុខ ខណៈ​ក្រុម​ជា​សមាជិកទាំង១១ ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់ប្រចាំរដូវកាល៕

Share.