ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦ វគ្គ១៦ក្រុមចុងក្រោយ បានបញ្ចប់ការប្រកួត ៤គូយប់មិញ ខណ:រាត្រីនេះ នឹងមាន ៤គូទៀត ប្រកួតជើងទី១ ស្របពេលម៉ោង ៣:០០រំលង់អាធ្រាត្រនេះ Man City នឹងធ្វើដំណើរទៅកាន់ទឹកដី Bernabéu ជួបស្តេចស Real Madrid។
កម្មវិធីប្រកួត ៤គូ វគ្គ១៦ក្រុម ជើងទី១ UCL ជើងទី១ រាត្រីនេះ៖
- Bayer 04 Leverkusen ប៉ះ Arsenal ម៉ោង ១២:៤៥នាទី
- Bodø/Glimt ប៉ះ Sporting ម៉ោង ៣:០០នាទីរំលង់អាធ្រាត្រ
- Paris Saint-Germain ប៉ះ Chelsea ម៉ោង ៣:០០នាទីរំលង់អាធ្រាត្រ
- Real Madrid ប៉ះ Man City ម៉ោង ៣:០០នាទីរំលង់អាធ្រាត្រ




លទ្ធផល ៤គូ វគ្គ១៦ក្រុម ជើងទី១ UCL ជើងទី១៖
- Galatasaray ១-០ Liverpool
- Newcastle ១-១ Barcelona
- Atlético Madrid ៥-២ Tottenham
- Atalanta ១-៦ Bayern Munich




រូបមន្តរបស់ UCL៖
- លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
- លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
- លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។
ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំងលើកនេះ ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕

