ក្រុម​បាល់ទះ​ Win Streak ដែល​កីឡាករកម្ពុជា វឿ ន​វាសនា កំពុង​ប្រកប​អាជីព នឹង​ត្រូវ​បន្ត​ប្រកួតដំណាក់​កាល​ទី២ ចំនួន​ ៨ប្រកួត​ទៀត ដើម្បី​ក្លាយ​ជាម្ចាស់​ជើង​ឯក លីគបាល់ទះតៃវ៉ាន់ TPVL រដូវ​កាល​ឆ្នាំ២០២៥-២៦ ជាផ្លូវ​ការ។

ថ្មី​ៗនេះ ក្រុម​បាល់ទះ​ Win Streak បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក លីគបាល់ទះតៃវ៉ាន់ TPVL រដូវ​កាល​ឆ្នាំ២០២៥-២៦ នៅវគ្គសន្សំពិន្ទុដំណាក់កាលទី១ ហើយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៦ ខណៈ Win Streak បានកក់ជើងឯករួចរាល់ ក្រោយមាន១០០ពិន្ទុក្នុងដៃមុនគេ។

ដូចនេះ កីឡាករ វឿន វាសនា របស់កម្ពុជា ត្រូវបន្តនៅជួយក្រុមបាល់ទះ Win Streak ដំណាក់​កាលទី២ ចំនួន ២ជុំទៀត ដែល​មាន ចំនួន ៨ប្រកួតបន្ថែម​ទៀត​​ ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦៕

កម្មវិធីប្រកួត ដំណាក់​កាល​ទី២ លីគបាល់ទះតៃវ៉ាន់ TPVL រដូវ​កាល​ឆ្នាំ២០២៥-២៦៖

Share.