ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបាន ពីបទលួចរថយន្ត កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចលើដងផ្លូវលេខ៣៨៥ក្រុមទី៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អ៊ុង ដារ៉ាឆៃកុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ។ រថយន្តដែលជនសង្ស័យលួច ម៉ាក BYD ស៊េរី 2025 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ CH-1139 របស់ជនរងគ្រោះ ឈ្មោះ ង៉ែត សារិន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មន្រ្តីអង្គភាពប្រឆាំងពុករលួយ(ACU) ស្នាក់នៅផ្ទះ លេខ១២P ផ្លូវលេខ២៧១ស្ទួន ក្រុមទី៣ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យធ្វើសកម្មភាពលួច កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខដីឡូត៍លេខ១៦ ផ្លូវលេខ២៧១ស្ទួន ក្រុមទី៣ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ភ្លាមៗត្រូវបានកម្លាំងជំនាញខណ្ឌស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យក្រោយឃាត់ខ្លួនបាន នគរបាលនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.