ភ្នំពេញ៖ បន្ទាប់ពីអាមេរិក-អ៉ីស្រាអែល បើកការវាយប្រហារទៅកាន់ប្រទេសអីរ៉ងរួចមក បណ្ដាលឱ្យពិភពលោក ជួបវិបត្តិប្រេងជាទំងន់ ដោយមិនអាចដឹងប្រេងចេញពីមជ្ឈិមបូព៌ាបាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលមានផលប៉ះពាល់ ដោយសារតម្លៃប្រេងសាំងហក់ឡើងថ្លៃភ្លាមៗ នាំធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋកម្ពុជា។

Screenshot

តាមការលើកឡើពីស្រ្តីម្នាក់ ដែលមានប្ដីជាអ្នករត់កង់បី បានទៅផ្សារទិញម្ហូបប្រចាំថ្ងៃ បានត្អួញត្អែរថា បន្ទាប់ពីមានសង្គ្រាមនៅអ៉ីរ៉ងមក ខ្លួនបានជួបការពិបាកដោយរកចំណូលបានតិច ឯហ្គាសឡើងថ្លៃផង ពិបាកក្នុងការផ្គត់ផ្គង់ម្ហូបប្រចាំថ្ងៃដល់គ្រួសារទាំងមូល ដោយត្រូវចំណាយត្បិតត្បៀត ខុសពីពេលមុន។

Screenshot

ស្រ្តីរូបនេះក៏បានបន្ដថា ខ្លួនចង់ឱ្យសង្គ្រាមឆាប់ចប់នឹងអាលឱ្យប្រេងសាំងត្រឡប់រកតម្លៃដើមវិញ ងាយស្រួលក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃដូចសព្វមួយដង។ ជាមួយគ្នានគាត់ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធមេត្តាជួយសម្រួលកុំឱ្យប្រេងសាំងឡើងថ្លៃថែមទៀត ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋខ្លាំងណាស់៕

អត្ថបទ៖ ត្រយងតូច

Share.