ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿងខណៈដែលកំពុងបើកបរ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះសន្ធោសន្ធៅសល់តែគ្រោងដែក បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវចោមចៅ មុខផ្សារឯករាជ្យ៣ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក់ ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-5910 ម្ចាស់បានគេចខ្លួនបាត់។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុរថយន្តខាងលើបានបើកតាមបណ្តោយផ្លូវចោមចៅ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះសន្ធោសន្ធៅឡើង បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ ហើយកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយពន្លត់ភ្លើង ឯម្ចាស់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចស្ទូចយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន៕
អត្ថបទ៖ តាតុងសែនជ័យ

