ស្វាយរៀង៖ អគ្គិភ័យឆាបឆេះឡចំហាយទឹកក្នុងរោងចក្រ កៃនីង ខេមបូឌា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គហ្គារីស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍។

តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តភ្លើងម៉ូទ័រឡចំហាយទឹក ឆាបឆេះឡក្នុងរោងចក្រ រងខូចខាតម៉ូទ័រចំនួន៣គ្រឿង ឡចំនួន៣ ម៉ាស៉ីនបាញ់ថ្នាំចំនួន៤គ្រឿង បង្កឱ្យផ្អើលឆោឡោ។

ហេតុការណ៍កើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង៕
អត្ថបទ៖ តាតុងសែនជ័យ

