ជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម លូ គឹមឈន់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកស្រីបណ្ឌិត KUNIMITSU Ayano អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ស្តីពីស្ថានភាពវិវត្តន៍ថ្មី និងការអភិវឌ្ឍរបស់កសស។ នៅក្នុងជំនួបទ្វេរភាគីយ៉ាងស្អិតរមួតនេះ ទទួលបានផ្លែផ្កាជាទីកត់សម្គាល់ដូចជា ៖

១. ជាកិច្ចចាប់ផ្តើម លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន KUNIMITSU បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសជប៉ុន នៅក្នុងឆ្នាំដ៏គួរឱ្យចងចាំនេះ ដែលត្រូវនឹងខួបលើកទី ៣០ ចាប់តាំងពីប្រទេសជប៉ុនបានចាប់ផ្តើមផ្តល់ជំនួយដល់កំពង់ផែក្រុងព្រះសីហនុ។ លោកស្រីបានបញ្ជាក់ថា ប្រទេស​ជប៉ុន​នឹង​បន្តកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យកំពង់ផែក្រុងព្រះសីហនុ ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងជប៉ុន និងកម្ពុជា អាចដើរតួនាទីជាកំពង់ផែមជ្ឈមណ្ឌលនៅក្នុងតំបន់មេគង្គ។

២. ជាការឆ្លើយតបឯកឧត្តម លូ គឹមឈន់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់ប្រទេសជប៉ុនរហូតមកដល់បច្ចុប្បន្ន និងបានលើកឡើងថា កំពង់ផែមួយនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តមក៏បានបង្ហាញពីបំណងក្នុងការបន្តធ្វើការជាមួយប្រទេសជប៉ុន ដោយដកស្រង់នូវបទពិសោធន៍ និងជំនាញច្បាស់លាស់ផ្សេងៗរបស់ជប៉ុន ដើម្បីអភិវឌ្ឍកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។

៣. នៅក្នុងជំនួបទ្វេរភាគីនេះបានបញ្ជាក់សារជាថ្មីថា នឹងបន្តសហការគ្នាក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ដែលជាច្រកទ្វារសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការពង្រឹងការតភ្ជាប់ផ្លូវសមុទ្រ។

យ៉ាងណាមិញ ឱកាសដ៍វិសេសវិសាលនេះ ឯកឧត្តមប្រធានគណៈប្រតិភូសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈក្រសួងការបរទេសចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលបានគាំទ្រ និងឧបត្ថម្ភ ផែ្នកជំនួយឥតសំណង កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងកម្ចីសម្បទាន ដល់កម្ពុជា លើការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យដឹកជញ្ជូន និងកំពង់ផែ ។ ជាពិសេស ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស របស់កំពង់ផែក្រុងព្រះសីហនុ តាំងពីឆ្នាំ១៩៩៦ (ឆ្នាំនេះ ជាខួបលើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការ របស់ទីភ្នាក់ងារ JICA ចំពោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ)៕

Share.