បាត់ដំបង៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនដោយខុសច្បាប់មួយករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ប្រតិបត្តិការនេះ អនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាឱ្យលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំង ចុះបង្រ្កាបឱ្យខានតែបាន ។

វត្ថុតាងដែលបានដកហូត រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៦ថង់ ទម្ងន់សរុបប្រមាណ ៥០១,២៥ក្រាម ទូរស័ព្ទដៃ ១១គ្រឿង ជញ្ជីងថ្លឹង ១គ្រឿង ម៉ូតូ ៥គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ កណ្ដាល

