កំពត៖ ក្រុមក្មេងទំនើង ២ក្រុម មានសមាជិកសរុប ៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីបានបង្កហិង្សាទៅវិញទៅមកលើផ្លូវជាតិលេខ៣៥A ស្ថិតនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត កាលពីវេលាម៉ោង ៥:១៥នាទីល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ក្រុមយុវជនទាំងពីរ បានប្រើដុំថ្មគប់គ្នា និងដំបងវាយតប់គ្នា បណ្តាលឲ្យមានភាពវឹកវរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថស្រុកដងទង់ បានចុះស៊ើបអង្កេត និងស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ទើបកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនមុខសញ្ញាបានទាំងអស់ចំនួន ៨នាក់ ដែលភាគច្រើនជាអនីតិជន។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃហេតុការណ៍នេះ បណ្តាលមកពីទំនាស់ពាក្យសំដី និងការប្រកាន់បក្សពួករវាងក្រុមទាំងពីរ។
បច្ចុប្បន្ន ជនពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពត ដើម្បីបន្តនីតិវិធីតាមច្បាប់៕
អត្ថបទ៖ កណ្ដាល

