រតនគិរី៖ រតនគិរី៖ ព្រោះតែភ្លើងប្រចណ្ឌ មន្រ្តីយោធាម្នាក់ បានយកយកគ្រាប់បែកមកបំផ្ទុះ បណ្តាលឱ្យប្រពន្ធ ស្លា.ប់ ឯខ្លួន ឯងរបួសធ្ងន់ កាលពីនៅវេលាម៉ោង ៣:៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ រ៉ាវែ សុភា អាយុ ៣២ឆ្នាំ មុខរបរគ្រូបង្រៀន បានស្លាប់នៅកន្លែងកើតហេតុក្នុងបន្ទប់គេង។ ចំណែកប្តីឈ្មោះ កាទ្រិង កើល អាយុ ៤០ឆ្នាំ ជាមន្ត្រីយោធា បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃហេតុការណ៍នេះ គឺផ្តើមចេញពីជម្លោះគ្រួសារ ដោយបុរសជាប្តីមានការសង្ស័យ និងប្រចណ្ឌប្រពន្ធលួចទាក់ទងជាមួយបុរសដ៏ទៃ។ ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងជំនាញខេត្ត បានចុះពិនិត្យកន្លែងកើតហេតុ និងអនុវត្តនីតិវិធីពាក់ព័ន្ធ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ កណ្ដាល

