ខ្សែការពារកូរ៉េខាងត្បូង Kim Joung Woo ជាកីឡាករដំបូងគេនៅរដូវកាលនេះ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge ឆ្នាំ ២០២៥-២៦ ដែលអាជ្ញាកណ្តាលពិន័យកាតដល់ទៅ ១០សន្លឹក មុនគេ ត្រឹមសប្ដាហ៍ទី២៥។

បញ្ជីឈ្មោះកីឡាករ ពិន័យកាតពី ៦សន្លឹក ដល់១០សន្លឹក មុនគេ៖
- កីឡាករ Kim Joung Woo របស់ឡាយហ្វ ខេត្តព្រះសីហនុ ពិន័យកាតសរុប ១០សន្លឹក ក្រហម ២សន្លឹក
- កីឡាករ ហួត វ៉ាន់ណេត របស់ណាហ្គាវើលដ៍ ពិន័យកាតសរុប ៩សន្លឹក ក្រហម ១សន្លឹក
- កីឡាករ អ៊ន ចាន់ប៉ូលីន របស់ភ្នំពេញក្រោន ពិន័យកាតសរុប ៩សន្លឹក ក្រហម ១សន្លឹក
- កីឡាករ អ៊ឺម វ៉ាឃីម របស់អង្គរថាយហ្គឺរ ពិន័យកាតសរុប ៩សន្លឹក ក្រហម ១សន្លឹក
- កីឡាករ Mateus Martins da Conceicao របស់ណាហ្គាវើលដ៍ ពិន័យកាតសរុប ៧សន្លឹក ក្រហម ២សន្លឹក
- កីឡាករ EKEJIUBA VALENTINE CHIEMERIE របស់កងយោធពលខេមរភូមិន្ទ ពិន័យកាតសរុប ៧សន្លឹក ក្រហម ១សន្លឹក
- កីឡាករ ទាំ មករា របស់អង្គរថាហ្កឺរ ពិន័យកាតសរុប ៧សន្លឹក
- កីឡាករ ឡុង ភារ៉ាត់ របស់ភ្នំពេញក្រោន ពិន័យកាតសរុប ៦សន្លឹក ក្រហម ១សន្លឹក
- កីឡាករ សឿយ វិសាល របស់ព្រះខ័នរាជស្វាយរៀង ពិន័យកាតសរុប ៦សន្លឹក
- កីឡាករ ODAWARA TAKASHI របស់ព្រះខ័នរាជស្វាយរៀង ពិន័យកាតសរុប ៦សន្លឹក
- កីឡាករ YIYOUNG PARK របស់វិសាខា ពិន័យកាតសរុប ៦សន្លឹក
- កីឡាករ MATHEUS FREITAS CARVALHO DA SILVA របស់អង្គរថាយហ្គឺរ ពិន័យកាតសរុប ៦សន្លឹក ក្រហម ១សន្លឹក
- កីឡាករ RICARDO REGIS APARECIDO DE LIMA របស់ អឹមអូអាយ កំពង់ដេវ៉ា ពិន័យកាតសរុប ៦សន្លឹក ក្រហម ១សន្លឹក
- កីឡាករ ជា សុខម៉េង របស់ណាហ្គាវើលដ៍ ពិន័យកាតសរុប ៦សន្លឹក
- កីឡាករ MATEUS BARBOSA SOARES អឹមអូអាយ កំពង់ដេវ៉ា ពិន័យកាតសរុប ៦សន្លឹក៕


