ថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានអនុម័តជាផ្លូវការនូវពានរង្វាន់ថ្មីមួយដែលមានឈ្មោះថា “FIFA ASEAN CUP”។

ក្រុមប្រឹក្សា FIFA បានអនុម័តជាផ្លូវការនូវការប្រកួតថ្មីមួយគឺ FIFA ASEAN Cup ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ខណៈការប្រកួត នឹងត្រូវបានទទួលស្គាល់ថាជាការប្រកួតផ្លូវការរបស់ FIFA សម្រាប់ក្រុមបាល់ទាត់ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការប្រកួតIFA ASEAN Cupគ្រោង្បរព្រឹត្តិទៅក្នុងអំឡុង ខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៦ (FIFA Day)។ ក្នុងនោះជម្រើសជាតិទាំង ១១ ក្នុងតំបន់អាស៊ាន នឹងមានវត្តមានប្រកួតប្រជែងគឺ កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ ព្រុយណេ និង ថៃ ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ថ្មីដែលមានឈ្មោះថា “FIFA ASEAN CUP” រំពឹងថាអាចជំរុញវិស័យបាល់ទាត់ក្នុងតំបន់អាស៊ាន ទៅកាន់កម្រិតថ្មីមួយ ដោយផ្តល់នូវការប្រកួតអន្តរជាតិដែលមានគុណភាពខ្ពស់ និងការទទួលស្គាល់ជាសាកលកាន់តែច្រើនសម្រាប់តំបន់៕

