មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អង្គការ ស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៣៦៥នាក់។

សូមចុចអាន៖ រដ្ឋមន្ត្រីដាក់ចេញទិសដៅអាទិភាព ៥ ចំណុច ដើម្បីជំរុញកសិកម្មកម្ពុជាឱ្យកាន់តែទំនើប មានភាពធន់ និងសំបូរបែប

ថ្លែងក្នុងពិធីនេះ លោក យិន សាវ៉េន អភិបាលរងខេត្ត បានលើកសរសើរចំពោះការចូលរួមរបស់មន្ត្រី សិល្បករ និងយុវជន ក្នុងការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ លោកបានបញ្ជាក់ថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» មានគោលបំណងជំរុញឱ្យយុវជន បង្កើនការស្រឡាញ់ និងការចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ ជាមួយនឹងការផ្ទេរជំនាញ និងអភិវឌ្ឍសិល្បៈវប្បធម៌ ដើម្បីបង្កើនសាមគ្គីភាពសង្គម។

ជាមួយគ្នានេះ វប្បធម៌ជាតិ ត្រូវបានចាត់ទុកជាធនធានសំខាន់មួយ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានផ្តល់អាទិភាពខ្ពស់ ដោយចាត់ទុកវប្បធម៌ជាព្រលឹងជាតិ និងជាមូលដ្ឋានសម្រាប់ការរួមរស់ក្នុងសង្គមដោយសុខដុមរមនា៕

Share.