
លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ ឈានដល់ប្រកួតសប្តាហ៍ទី២៦ ហើយដោយនៅថ្ងៃទី២១ ខែមីនា នេះនឹងមាន២ប្រកួតប៉ះគ្នានៅ២កីឡដ្ឋានផ្សេងគ្នា ដោយក្រុមគិរីវង់សុខសែនជ័យ ត្រៀមទទួលក្រុមវិសាខា ខណៈកងយោធពលខេមរភូមិន្ទ ត្រូវប៉ះ អាយអេសអាយដង្កោសែនជ័យ ។
កម្មវិធីប្រកួតសប្តាហ៍ទី២៦ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ខាងមុខ ខណៈក្រុមជាសមាជិកទាំង១១ ត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់ប្រចាំរដូវកាល៕


