កីឡាករ វឿន វាសនា របស់កម្ពុជា ជួយក្រុមបាល់ទះ Win Streak យក​ឈ្នះក្រុម Taoyuan Leopards
លទ្ធផល ៣- ១ ប្រកួតទី១ ដំណាក់​កាលទី២ ពានរង្វាន់លីគបាល់ទះតៃវ៉ាន់ TPVL រដូវ​កាល​ឆ្នាំ២០២៥-២៦ កាល​ពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ក្នុង​ការ​ប្រកួតយក​ឈ្នះក្រុម Taoyuan Leopards ក្នុងលទ្ធផល ៣- ១ នេះ​ដែរ វឿន​ វាសនា ក៏​ជាប់​ឈ្មោះ​ជាកីឡាករ​ដែល​វាយ​យក​ពិន្ទុ​បាន​ច្រើន​ជាងគេ ២៥ពិន្ទុ គិត​មក​ដល់​ពេល​នេះ វឿន​ វាសនា ក៏​ជាប់​ក្នុង​បញ្ជី​កីឡាករ​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ក្នុងលីគបាល់ទះតៃវ៉ាន់ TPVL រដូវ​កាល​ឆ្នាំ២០២៥-២៦។

វគ្គសន្សំពិន្ទុដំណាក់កាលទី១ កីឡាករកម្ពុជា វឿន​ វាសនា បាន​ជួយអោយ Win Streak ក្លាយ​ជាម្ចាស់​ជើង​ឯក លីគបាល់ទះតៃវ៉ាន់ TPVL រដូវ​កាល​ឆ្នាំ២០២៥-២៦ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៦ បានកក់ជើងឯករួចរាល់ ក្រោយមាន១០០ពិន្ទុក្នុងដៃមុនគេ។

៨ប្រកួត​នៅសល់ វឿន វាសនា ត្រូវបន្តនៅជួយក្រុមបាល់ទះ Win Streak ដំណាក់​កាលទី២ រួម​មាន៖

  • ទី១ ថ្ងៃទី២១ មីនា៖ Win Streak ៣-១ Taoyuan Leopards
  • ទី២ ថ្ងៃទី២៩ មីនា៖ Win Streak ប្រកួត​ជាមួយ TSG SkyHawks
  • ទី៣ ថ្ងៃទី១១ មេសា៖ Win Streak ប្រកួត​ជាមួយ Taoyuan Leopards
  • ទី៤ ថ្ងៃទី១២ មេសា៖ Win Streak ប្រកួត​ជាមួយ TSG SkyHawks
  • ទី៥ ថ្ងៃទី៩ ឧសភា៖ Win Streak ប្រកួត​ជាមួយ Taoyuan Leopards
  • ទី៦ ថ្ងៃទី១០ ឧសភា៖ Win Streak ប្រកួត​ជាមួយ Taipei East Power
  • ទី៧ ថ្ងៃទី១៦ ឧសភា៖ TSG SkyHawks ប្រកួត​ជាមួយ Win Streak
  • ទី៨ ថ្ងៃទី១៧ ឧសភា៖ Taoyuan Leopards ប្រកួត​ជាមួយ Win Streak៕

Share.