
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ រកឃើញក្រុមទៅវគ្កពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈកីឡាករ NaNa Kwame របស់វិសាខា ជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមវគ្គ៨ក្រុម។
អត្ថបទពាក់ព័ន្ធ៖ បឹងកេត ជួបស្វាយរៀង ខណ:វិសាខា ជួប ISI វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោជើងឯកថ្នាក់ជាតិ
នេះជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ នៅ Hun Sen Cup៖

លទ្ធផលការប្រកួតវគ្គ៨ក្រុម ទាំង២ជើង៖
- បឹងកេត ៤-០ កងយោធពលខេមរភូមិន្ទ
- វិសាខា ៦-២ ណាហ្គាវើលដ៍
- ព្រះខ័នរាជស្វាយរៀង ៥-៣ គីរីវង់សុខសែនជ័យ
- ភ្នំពេញក្រោន ២-៤ អាយអេសអាយ

សម្រាប់កម្មវិធីប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ ជើងទី១ នឹងត្រូវធ្វើឡើង នៅថ្ងៃទី២២ មេសា ខណ:ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៩ មេសា ២០២៦។

សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

