បញ្ចប់សប្ដាហ៍ទី២៦ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ព្រះខ័នរាជស្វាយរៀង បន្តកាន់កាប់កំពូលតារាង មាន ៥៩ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន មានគម្លាត ១២ពិន្ទុ។

សម្រាប់ចំណាត់ថ្នាក់នេះ ធ្វើឱ្យភ្នំពេញក្រោន កាន់តែខើចឱកាសដណ្ដើមពានលីគកំពូលកម្ពុជា នៅរដូវកាលនេះ ក្រោយចាញ់ ណាហ្គាវើលដ៍ ២-០ ស្របពេលព្រះខ័នរាជស្វាយរៀង បាន១ពិន្ទុ បន្ទាប់ពីស្មើជាមួយបឹងកឹត នៅទឹកដីពហុកិឡដ្ឋានជាតិ។
ងាកមកចាប់អារម្មណ៍ ការប្រកួត Bottom 5 វិញ វិសាខា កំពូងធ្វើបានយ៉ាងល្អ ឈរនៅលើគេ ឈ្នះ៣ប្រកួតជាប់គ្នា មាន៣៨ពិន្ទុ តាមពីក្រោយដោយគិរីវង់។

តារាងចំណាត់ថ្នាក់ បណ្ដោះអាសន្ន៖

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ ២០២៥-២៦ ដែលកំពុងដំណើរការ ខណ:កាន់តែជក់ចិត្តទៀតនោះ ក្រុមទាំង២ នឹងត្រូវប៉ះគ្នា សម្រាប់សប្ដាហ៍ទី២៧ ថ្ងៃសៅរ៍ ទី៤ ខែមេសា ខាងមុននេះ នៅកីឡដ្ឋានភ្នំពេញក្រោន ដែលជាការប្រកួតដ៏ជក់ចិត្ត សម្រាប់អ្នកគាំទ្រ។
ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕


