ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ បានចុះបង្ក្រាប និងឃាត់ម្ចាស់ម៉ូតូ ៦គ្រឿង ដែលកែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេស និងបើកបរល្បឿនលឿន បង្កសម្លេងរំខាន និងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។


ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងតំបន់អភិវឌ្ឍកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។


ក្រោយការឃាត់ខ្លួន អាជ្ញាធរបានអប់រំ និងឱ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់ ខណៈម៉ូតូទាំង៦គ្រឿង ត្រូវបានដកហូតរក្សាទុកជាបណ្តោះអាសន្ននៅមូលដ្ឋានអាវុធហត្ថ៕

អត្ថបទ÷ចតុម្មុខ

Share.