ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំការរក្សាសន្តិសុខ សុវត្តិភាព និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ២០២៦ ខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ​ហាមដាច់ខាត៖

-​ មិនឱ្យមានការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទ

-​ មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ

-​ ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក កាំភ្លើងបាញ់ទឹក សប់បូមបាញ់ទឹក និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមានរបួស ឬខូចខាតទ្រព្យសម្បត្តិ

-​ មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០២៦ នេះឡើយ

អត្ថបទ៖ តាតុងសែនជ័យ

Share.