ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ ត្រូវបានបញ្ចប់វិវាទក្រៅតុលាការរួចរាល់ បន្ទាប់ពីភាគីទាំងពីរបានសម្របសម្រួល និងព្រមព្រៀងគ្នា។



យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ «ចិន ចិន» កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ បានព្រមទទួលសំណង និងការសុំអភ័យទោសពីភាគីបង្ក គឺឈ្មោះ សុខ ច័ន្ទបូណ៌មី ហើយបានសម្រេចដកពាក្យបណ្តឹងពីតុលាការ។ ក្រុមគ្រួសារបានអំពាវនាវឲ្យសាធារណជនបញ្ឈប់ការរិះគន់លើភាគីបង្ក ដោយសារមិនមានចេតនាបង្កគ្រោះថ្នាក់ឡើយ។



សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ស្ត្រីឈ្មោះ សុខ ច័ន្ទបូណ៌មី អាយុ២៣ឆ្នាំ ត្រូវបានតុលាការដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធបទបើកបរក្នុងស្ថានភាពស្រវឹង (មានជាតិអាល់កុល ០.៥២mg/L) និងបើកគេចពីកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លើផ្លូវលេខ១៧១១ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់៕
អត្ថបទ÷ចតុម្មុខ

