ភ្នំពេញ ៖ បញ្ហាប្រេង សាំង ហ្គាស ឡើងថ្លៃ អាចឈានដល់ពិបាករកទិញទៀតផង ធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនងាកមកប្រើអុស ធ្យូង ឬចង្ក្រាចអគ្គិសនី ជំនួសវិញ ក្នុងការងារដាំស្ល ចម្អិនអាហារ ប្រចាំថ្ងៃ ទាំងនេះក៏ជាបញ្ហាវិបត្តិពិភពលោក ។

គិតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ឃើញថាតាមស្ថានីយ៍លក់ហ្គាស មួយចំនួនបានបិទផ្អាក មិនមានដាក់តម្លៃ ដោយសារកង្វះហ្គាសលក់ ហើយក៏មានកន្លែងខ្លះ មានលក់ តែតម្លៃ៤៥០០រៀល ក្នុងមួយលីត្រ ដោយឡែកតម្លៃហ្គាសរបស់ក្រុមហ៊ុនតេលាខ្មែរ តម្លៃ៣២០០រៀល ក្នុងមួយលីត្រ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា បញ្ហាវិប្បត្តិប្រេង សាំង ហ្គាស កើតមានឡើងគ្រប់បណ្តាប្រទេសលើពិភពលោកទៅហើយ តម្លៃប្រែប្រួល មិនទៀងទាត់ ហើយរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធក៏បានរឹះរកដំណោះស្រាយផងដែរ ។

ពលរដ្ឋបន្តទៀតថា ដំណោះស្រាយចំពោះមុខ កំពុងប្រឈមនៅពេលនេះ មានតែរកអុស ធ្យូង ឬចង្ក្រានអគ្គិសនីសម្រាប់ប្រើសិន ទៅតាមជម្រើស លទ្ធភាព ។

ជួបជាមួយលោក សេង សាវី ជាអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលតម្រូវការចំបាច់ប្រើប្រាស់ហ្គាស សម្រាប់ម៉ាសុីន បានឱ្យដឹងថា គាត់ជួបផលវិបាក ហ្គាសឡើងថ្លៃ តែបើសម្រាប់ហ្គាស នៅស្ថានីយ៍តេលាខ្មៃរ សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ៣២០០រៀល ក្នុងមួយលីត្រ ត្រូវការចាក់ទាល់តែរងចាំអស់ជាច្រើនម៉ោង ដោយសារម៉ូតូកង់បីចូលចាក់ហ្គាសច្រើន ហើយម្យ៉ាងវិញទៀត ពុំសូវមានម៉ូយជិះ ចំណែកការប្រើប្រាស់ ក្នុងការងារដាំស្ល នៅផ្ទះវិញ គាត់សម្រេចប្រើអុស ធ្យូង ជំនួសហ្គាសសិន ។ តម្លៃធ្យូង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ជាទូទៅ ១ថង់ទម្ងន់១០គីឡូក្រាម តម្លៃ១៦០០០រៀល ៕

អត្ថបទ÷ សេង សាវី

Share.